រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដង្ហែរូបសម្តេចព្រះសង្ឃរាជជួនណាត យកមកតម្កល់នៅសួនច្បារថ្មី

  • 641
  • ដោយ taravong

កំពង់ឆ្នាំង៖ រូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ត្រូវបានដង្ហែរយកមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

ពិធីដង្ហែរូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ត្រូវធ្វើឡើងតាមលំអាននៃព្រះពុទ្ធសាសនា ដោយបានធ្វើពិធីដង្ហែរពីគេហដ្ឋានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ឆ្ពោះមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី ដែលប្រសិទ្ធនាមថា សួនសម្តេចព្រះសង្ឃរាជជួនណាត ស្ថិតមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង។

សួនច្បារថ្មីសម្តេចព្រះសង្ឃរាជជួនណាតនេះត្រូវបានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ដែលបច្ចុប្បន្នបានដំណើរសាងសង់ជិតរួចរាល់ហើយ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនាពេលខាងមុខនេះ។ ហើយសួនច្បារថ្មីនេះក្រោយពេលសាងសង់រួចនឹងក្លាយជាកន្លែងដ៏ទាក់ទាញ ពីសំណាក់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និង ពីសំណាក់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង