រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការផ្សារថ្មី នៅតំបន់អភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ឋិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

  • 897
  • ដោយ taravong

កំពង់ឆ្នាំង៖ ផ្សារថ្មីស្ថិតនៅតំបន់អភិវឌ្ឍន៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត ធ្វើពិធីក្រុងពាលីឆ្លង ដាក់ឱ្យដំណើរការ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។ ពិធីក្រុងពាលីឆ្លងផ្សារថ្មីនេះ ធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងពេលបើកឱ្យដំណើរការចាប់ពីពេលនេះតទៅ។

ឯកឧត្តម បានបញ្ជាក់ថា ផ្សារថ្មីនៅតំបន់អភិវឌ្ឍន៍របស់ខេត្តនេះ គឺបានវិនិយោគដោយក្រុមហ៊ុនឯកជន ដែលបានចាប់ផ្តើមដំណើរការសាងសង់សង់កាលពីឆ្នាំ២០១៦។ ផ្សារកំពង់ឆ្នាំងថ្មី សាងសង់នៅក្បែរមាត់ទន្លេឋិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឱ្យខេត្ត មានការអភិវឌ្ឍជាច្រើនពីទីក្រុងដល់ជនបទ និងបានបង្ហាញចំណូលក្នុងស្រុកសរុប សម្រាប់ប្រជាជនម្នាក់ៗមានការកើនឡើងជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទទាក់ទង