រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវ​ផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

  • 618
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង មានរៀបចំពិធីក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ តាមប្រពៃណីទំនៀមទម្លាប់ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា កំពង់ផែថ្មីនេះគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រក្រឡា។ ការសាងសង់កំពង់ថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ហើយការកសាងនេះស្ថិតក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្ករការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង