ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យប៉ុសិ៍្តនគរបាលរដ្ឋបាលចក និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងចាន់ មានសភាពទ្រុតទ្រោម ដើម្បីរៀបចំសាងសង់អគារថ្មី
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក វរសេនីយ៍ឯក យឹម សុជាតិ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ បានដឹកនាំក្រុមការងារនៃស្នងការដ្ឋាន ចុះត្រួតពិនិត្យប៉ុសិ៍្តនគរបាលរដ្ឋបាលចក និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងចាន់ ដែលមានទីតាំងនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលចក ស្ថិតនៅភូមិរំចេក បច្ចុប្បន្នមានសភាពទ្រុតទ្រោម ព្រមទាំងបានធ្វើការពិនិត្យនៅទីតាំងថ្មី សម្រាប់សាងសង់អគារប៉ុសិ៍្តនគរបាលរដ្ឋបាលថ្មី។
សូមបញ្ជាក់ជូនផងដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីដែលនឹងត្រូវធ្វើការសាងសង់នាពេលខាងមុខនេះគឺជាអំណោយដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ៕









ព័ត៌មានជាប់ទាក់ទង