រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសដាក់ឲ្យដំណើរការអគាសាលប្រជុំធំ ក្រោយពីសាងសង់រួច

  • 524
  • ដោយ taravong

កំពង់ឆ្នាំង ៖ អគារសាលប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ទើបនឹងសាងសង់រួចរាល់ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និង ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

នៅក្នុងពិធីនេះ មានធ្វើពិធីក្រុងពលីទៅតាមទំនៀមទម្លាប់ និង បាននិមន្តព្រះសិរីធម្មញៀនសុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង មន្រ្តីសង្ឃខេត្តសូត្រមន្តចម្រើនព្រះបរិតប្រោះព្រហ្មសុំសិរីសួរស្តី សិរីមង្គលដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងខេត្តកំពង់ឆ្នាំងផងដែរមានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាថ្ងៃនេះគឺជាខួបលើកទី៤២ ទិវាជ័យជំនះ៧មករា ប៉ុន្តែរដ្ឋបាលខេត្តមិនបានរៀបចំពិធីមិទិ្ទញដូចរាល់ឆ្នាំនោះទេ ដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩។ តែអាជ្ញាធរខេត្តបានរៀបចំឆ្លងនូវសមិទ្ធិផលថ្មីមួយ របស់រដ្ឋបាលខេត្ត គឺអគារសាលប្រជុំធំមួយ ដែលខេត្តកំពង់ឆ្នាំងពុំធ្លាប់មានពីមុនមក ។ អគារសាលប្រជុំនេះបានសាងសង់កាលពីឆ្នាំ២០១៥ នៅលើផ្ទៃដី ៥៦១,៩០ម៉ែត្រក្រឡា កសាងដោយថវិការរដ្ឋ មានកំពស់២ជាន់ និងមានសាលប្រជុំធំទូលាយ ។ អគារសាលប្រជុំនេះ គឺជាកន្លែងដែលអាចទទួលរៀបចំប្រជុំដាក់បានប្រមាណជាង៥០០នាក់ ។ ទទួលប្រតិភូថ្នាក់ជាតិ និង ភ្ញៀវអន្តរជាតិបានយ៉ាងល្អប្រសើរ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោយថ្ងៃ
៧មករា ខេត្តកំពង់ឆ្នាំង បានកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមដំបូលនៃសន្តិភាព ដែលធ្វើឲ្យខេត្តកំពង់ឆ្នាំង មានការីកចំរើនដូចបច្ចុប្បន្ននេះ សន្តិភាពពិតជាមានតម្លៃដ៏ធំធេងសម្រាប់សង្គមជាតិ ។ ដូចនេះយើងទាំងគ្នាត្រូវតែការពារឲ្យបាននូវសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានសម្តេចតេជោហ៊ុនសែនជាស្ថាបនិកក្នុងការកសាងសុខសន្តិភាពនេះ ។

នៅក្នុងឱកាសនៃពិធីឆ្លងសមិទ្ធិផលអគារសាលប្រជុំនេះរដ្ឋបាលខេត្តបាននិមន្តព្រះសង្ឃ១១៥អង្គមកពីបណ្តាលវត្តនានាក្នុងខេត្ត ដើម្បីរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន អតីតថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្តដែលបានមរណៈកាលទៅហើយនោះ មកទទួលយកនូវភាគផល បុណ្យកុសល្យ ដែលរដ្ឋបាលខេត្តបានធ្វើនាពេលនេះផងដែរ ៕

https://youtu.be/bcOzvMbP9ks

អត្ថបទទាក់ទង