រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ម៉ម ឈឿម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២០ និង លើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១

  • 438
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីិក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង០៥ អនុប្រធានការិយាល័យ និងមន្ត្រីជាប់កិច្ចសន្យា នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមប្រធានមន្ទីរ បានធ្វើការជម្រុញឱ្យមន្ត្រីជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀត លើវិស័យព័ត៌មាន ទាំងបច្ចេកទេស ខ្លឹមសារ ធ្វើយ៉ាងណាឱ្យ វិស័យព័ត៌នៅក្នុងខេត្តកំពង់ឆ្នាំង កាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ គោរពបាននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមលុប បំបាត់រាល់ព័ត៌មានក្លែងក្លាយ ៕

អត្ថបទទាក់ទង