ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះសួរសុខទុក្ខ មន្ត្រីចំនួន ០២រូប កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
កំពង់ឆ្នាំង៖ នានៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០នេះ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីតាមការិយាល័យ បានចុះសាកសួរសុខទុក្ខ មន្ត្រីការិយាល័យមន្ទីរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក លី សុភា ប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារ និងអ្នកជំងឺសូមថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយដូចដើមវិញ ដើម្បីបានមកបំពេញការងារជូនជាតិមាតុភូមិឡើងវិញ ៕



ព័ត៌មានជាប់ទាក់ទង