រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា បានជម្រុញឱ្យប្រធានអង្គភាពជុំវិញខេត្តអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន និងបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់

  • 337
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជំរុញបែបនេះ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត លោកលោកស្រីនាយកទីចាត់ការចំណុះសាលាខេត្ត និងប្រធានអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់
ដឹកនាំទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត បានអនុវត្តតាមតួនាទីភារកិច្ចរបស់សម្រេចបានលទ្ធផលល្អ បង្កើនការអភិវឌ្ឍ ឆ្ពោះទៅមូលដ្ឋាន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើឱ្យគ្រប់អង្គភាពជុំវិញ
ខេត្ត ដើម្បីសម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយមានផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការ ការពារការរីករាលដាលជំងឺកូវីដ-១៩ ឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់ ៕

អត្ថបទទាក់ទង