រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពកុមារលង់ទឹកចំនួន ២នាក់ ស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី

ដោយ taravongចំនួនទស្សនា (12)

សាមគ្គីមានជ័យ៖ ព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាស្រុក រួមជាមួយក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពកុមារលង់ទឹកចំនួន ២នាក់ ស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ សពកុមារលង់ទឹកចំនួន ២នាក់មានឈ្មោះ យន គឹមមួយ ភេទប្រុស អាយុ៤ឆ្នាំ និងឈ្មោះ ហៀង ដាលីន ភេទស្រី អាយុ៣ឆ្នាំ ដែលជាស្រះទឹកឈ្មោះ សែន យ៉ុង ។

លោក ឈួន ចាន់ណា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយយសាខា ,លោក អម សុភា ប្រធានគណៈកម្មាធិការសាខា ចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្តសពបានដល់ឋានសុគតិភព។

លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

អំណោយដែលបាននាំយកទៅចូលរួមបុណ្យសពរួមមាន៖
១.សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ថវិកាក្នុង ១គ្រួសារ ១០០.០០០រៀល។
២.អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ក្នុង១គ្រួសារ អង្ករ ៣០គីឡូក្រាម និងថវិកា ២០០.០០០រៀល។
៣.ឃុំ ក្នុង១គ្រួសារ អង្ករ ២៥គីឡូក្រាម និងថវិកា ១០០.០០០រៀល ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 2 ថ្ងៃមុន