រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលការរៀបចំទីស្នាក់ការតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង

  • 484
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានចុះពិនិត្យមើលការរៀបចំទីស្នាក់ការតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា៖ ការរៀបចំនោះគឺមានការចាក់សាប ការដាក់បង់ថ្មចំនួន០២ និងតំឡើងអំពូលសូឡាចំនួន០៤ ដែលបានការឧបត្ថម្ភពីសំណាក់លោកជំទាវផ្ទាល់ រួមជាមួយលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោក វ៉ន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ និងក្រុមការងារផងដែរ ៕

អត្ថបទទាក់ទង