រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានសួរសុខទុក្ខ លោក កែវ វង្សតារា កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

  • 363
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងភេសជ្ជៈ ជូនលោក កែវ វង្សតារា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកជលគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងក្រុងកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក លី សុភា បានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់មន្ទីរ។ លោកបានធ្វើការផ្តាំផ្ញើដល់គ្រួសារអ្នកជំងឺសូមខិតខំថែទាំសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយឡើងវិញ និងបានចូលបំពេញការងារជាធម្មតាវិញ។

លោក កែវ វង្សតារា និងភរិយា បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជៅជាទីបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់មន្ទីរ ពិសេសលោក លី សុភា ប្រធានមន្ទីរ ដែលជានិច្ចជាកាលតែងតែសួរសុខទុក្ខ និងឧបត្តម្ភគាំទ្រ សម្រួលដល់ការចំណាយលើការព្យាបាលជំងឺរបស់លោក និងបានជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ជួបតែសេចក្តីសុខ ចម្រើន និងជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង