រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិការបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ត្រូវបានក្រុមការងារនាំយកចូលរួមបុណ្យសពកូនរបស់ឯកឧត្តម ពេជ្រ សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលទទួលមរណៈភាពដោយរោគាពាធ

  • 511
  • ដោយ taravong

រលាប្អៀរ៖ នាថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកថវិកា ឯកឧត្ដមបណ្ឌិតសភាចារ្យ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពកូនរបស់ឯកឧត្តម ពេជ្រ សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

ថវិការបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបាននាំយកទៅចូលរួមបុណ្យសពក្នុងឱកាសនោះមានចំនួន ២,០០០,០០០រៀល។ សូមជម្រាបជូនផងដែរថាៈ សពកូនរបស់ឯកឧត្តម ពេជ្រ សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានទទួលមរណៈភាពកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរោគាពាធ ៕

អត្ថបទទាក់ទង