រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

  • 524
  • ដោយ taravong

នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សាន់​ យូ​ អភិបាល​រងខេត្ត​កំពង់​ឆ្នាំង​ និងជាអនុប្រធានអចិនន្ត្រៃយ៍អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត​ តំណាង​ឯកឧត្ដម​ ឈួរ​ ច័ន្ទ​ឌឿន​ អភិបាល​ខេត្ត​ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត​ ដោយមានការចូលរួម​ពីលោកឧត្តមសេនីយ៍​ទោ​ ខូវ​ លី​ ស្នងការនគរបាលខេត្ត​ លោក​ ឆាយ​ លាភា​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ និងជាប្រធានលេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​វរៈសេនីយ៍ឯក​ ហង្ស​ សុជាតិ មេបញ្ជាការ​រងកង​រាជ​អាវុធហត្ថ​ខេត្តគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា បើយោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០កន្លងទៅ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ៕

អត្ថបទទាក់ទង