រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្ត

  • 607
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បត៍ ៧រោច ខែមាឃ ឆ្នាំជូត ឯកស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និង លើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសមាជិកក្រុមការងាបច្ចេករទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាតអនាម័យជនបទថ្នាក់ខេត្ត និងតំណាងដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិផងដែរ ។

លោក អម សុភា បានមានមានប្រសាសន៍លើកឡើងថាៈការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការគិតគូរពីសុខមាលភាព ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ៈពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីវិភាគអំពីលទ្ធភាព នៃធនធានធ្វើយ៉ាងណាសម្រេចឲ្យបាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% នៅឆ្នាំ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

លោក អម សុភា ក៏បានផ្តាំផ្ញើ អោយអង្គភាពពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តកំណត់ផែនការសកម្មភាព តាមសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្ពោះសម្រេចអោយតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា ៕

អត្ថបទទាក់ទង