រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ប៉ែន សំបូរ បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋបានល្អក្នុងការបង្កើនមុខរបរកសិកម្ម

  • 502
  • ដោយ taravong

កំពង់ឆ្នាំងៈ ឯកឧត្តម ប៉ែន សំបូរ ប្រធានក្រុមការងារដំណាំកសិកម្ម ក្នុងតំបន់ស្រោចស្រពទំនប់អាចាំង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋបានល្អក្នុងការបង្កើនមុខរបរកសិកម្មដើម្បីលើកកំពស់កំរិតជីវភាពរបស់ប្រជាកសិករបានធូធារជាងមុន។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរបែបនេះនៅថ្ងៃសៅរ៍ទី៦ខែកុម្ភៈឆ្នាំ២០២១ ក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត ដោយាមានការចូលរួមពី ឯកឧត្តម អម សុភា អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងារចូលរួមផងដែរ។

បន្ទាប់ពីចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររួចមកឯកឧត្តម ប៉ែន សំបូរ និងឯកឧត្តម អម សុភា ព្រមទាំងក្រុមការងារបានចុះជួបសំណេះសំណាលនិងពិនិត្យមើលការបង្កបង្កើនផល ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋផងដែរ ៕

អត្ថបទទាក់ទង