រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស្រុកបរិបូរណ៌ រៀបចំប្រឡងប្រកួតប្រជែង ការអាន ស្មូតកំណាព្យនិង តែងនិពន្ធ ថ្នាក់ស្រុក

  • 644
  • ដោយ taravong

កំពង់ឆ្នាំង ៖ កម្មវិធីប្រឡងប្រកួតប្រជែងលើផ្នែកអានអត្ថបទ ស្មូតកំណាព្យ និង តែងនិពន្ធ ថ្នាក់ស្រុកបរិបូរណ៍ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោកចែម ភក្រ អភិបាលរងស្រុកបរិបូរ
ណ៌ បានឲ្យដឹងថា នៅស្រុកបរិបូរណ៌ វិស័យអប់រំមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីប្រជុំជនដល់ជនបទ កន្លងនៅស្រុកបរិបូរណ៍ក៏មានចំណាត់គ្រូល្អ និង សិស្សល្អ ទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត ដោយទទួលបានជ័យលាភីជាបន្តបន្ទាប់ផងដែរ ។ បច្ចុប្បន្នវិស័យអប់រំនៅស្រុកបរិបូរណ៍ ទទួលបានការគាំទ្រនូវគម្រោងនានាពីអង្គការដៃគូ ក្នុងការអភិវឌ្ឍន៍បានកាន់តែប្រសើឡើងផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក
ជំទាវសឿ សុជាតា អនុរដ្ឋលេខាធិការក្រ
សួងអប់រំយុវជននិងកីឡាបានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានដែលបានសហការក្នុងការលើកកម្ពស់វិស័យអប់រំឲ្យកាន់តែល្អប្រសើរឡើងប្រកប ដោយគុណភាពខ្ពស់ ។ លោកជំទាវបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រសួងអប់រំ ក៏បានដាក់នូវវិញ្ញាសាចំនួន៣ សម្រាប់សិស្សានុសិស្សចូលរួមប្រកួតប្រជែង ដោយមានវិញ្ញាសា ការអានអត្ថបទ ការស្មូតកំណាព្យ និង ការតែងនិពន្ធ ។ ដើម្បីលើកកម្ពស់ការអាន ស្មូតកំណាព្យ និង តែងនិពន្ធ ក្នុងចំណោមយុវជន និង កុមារកម្ពុជា ដើម្បីអបអរសាទរទិវាជាតិអំណាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំងអាន ស្មូតកំណាព្យ និង តែងនិពន្ធ "ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន" ជារៀងរាល់ឆ្នាំផងដែរ ។

លោកជំទាវបានមានប្រសាសន៍បញ្ជាក់ទៀតថា ព្រឹត្តការណ៍ នៃការប្រកួតអាន ស្មូតកំណាព្យ និងតែងនិពន្ធនេះ នឹងជួយលើកស្ទូយភាសាជាតិតាមរយៈការស្នងតំណែងរបស់យុវជនជំនាន់ក្រោយ។ ជាតិសាសន៍ខ្មែរសំខាន់ត្រង់មានភាសានិយាយផង និងសសេរផង ។ ដូច្នេះ ទើបក្រសួងអប់រំ និង ភាគីពាក់ព័ន្ធខិតខំពង្រឹងវិស័យតែងនិពន្ធមកនៅត្រឹមកម្រិតថ្នាក់វិទ្យាល័យ បន្តបន្ទាប់មកនៅថ្នាក់អនុវិទ្យាល័យ និង បឋមសិក្សា។ ទិវាជាតិអំណាននេះប្រារព្ធឡើង ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ដែលសំដៅលើការការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។

គួរបញ្ជាក់ដែរ ចំពោះសិស្សជ័យលាភី ដែលបានប្រឡងជាប់នៅថ្នាក់ស្រុក នឹងបន្តយកមកប្រកួតប្រជែងនៅថ្នាក់ខេត្តជាបន្តទៀតផងដែរ ៕

https://youtu.be/mi3buX7rhF8

អត្ថបទទាក់ទង