រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូភរិយាឯកអគ្គរាជទូតប្រទេស អាស៑ាន ប្រចាំនៅក្នុងព្រះរាជាណា ចក្រកម្ពុជា

  • 338
  • ដោយ taravong

កំពង់ឆ្នាំង៖ ដំណើរទស្សនកិច្ចរបស់ប្រតិភូភរិយាឯកអគ្គរាជទូតប្រទេសអាស៑ាន ប្រចាំព្រះរាជាណាចក្រកម្ពជា បានអញ្ជើញមកខេត្តកំពង់ឆ្នាំង ក្នុងដំណើរទស្សនកិច្ចនាពេលនេះនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ ប៑ន សុភី អភិបាលរងខេត្ត និងលោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំជាស្រ្តីនៅតាមមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ប៑ន សុភី អភិបាលរងខេត្ត បានសម្តែងនូវភាពសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះភរិយាឯកអគ្គរាជទូតប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង ដើម្បីចង់ស្វែងយល់ពីការរស់នៅរបស់ប្រពលរដ្ឋ ពិសេសការប្រកបមុខរបររបស់ស្រ្តីក្នុងខេត្តកំពង់ឆ្នាំង និងរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ការវិនិយោគ និងសក្តានុពលទេសចរណ៍មានការរីកចំរើនព្រមទាំងការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង។

ក្នុងនោះលោកជំទាវក៏បានលើកឡើងអំពីការងារលើកកម្ពស់សមាសភាពយេនឌ័រ ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាក់លាក់ជាច្រើនក្នុងការបញ្រ្ជាបយេនឌ័រ និងបង្កើតនូវតួនាទីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចរួមទាំងការបញ្ចូលទៅក្នុងច្បាប់យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវការកើនឡើងជាបណ្តើរៗនូវសមាសមាត្រស្រ្តីជាថ្នាក់ដឹកនាំនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

លោកជំទាវបានបញ្ជាក់ទៀតថាការអញ្ជើញទស្សនកិច្ចនាពេលនេះគឺជាបង្ហាញពីការរឹតចំណងយ៉ាងស្អិតរមួតរវាងស្រ្តីក្នុងបណ្តាប្រទេសក្នុងអាស៑ានឱ្យកាន់មានភាពស្និតស្នាលទាំងផ្នែកកាទួត វប្បធម៌ និងសាសនាផងដែរ។ នៅក្នុងឱកាសនោះភរិយាឯកអគ្គរាជទូតបានសម្តែងនូវការកោតសរសើរចំពោះការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំស្រ្តីខេត្តកំពង់ឆ្នាំង ដែលបានទទួលនូវភាពកក់ក្តៅបំផុត។

បន្ទាប់ពីពិធីជួបសំណេះសំណាលរួចមកថ្នាក់ដឹកនាំខេត្ត រួមនឹងប្រតិភូ បានអញ្ជើញចុះទៅទស្សនាទិដ្ឋភាពតាមដងទន្លេ និងទីតាំងការអភិវឌ្ឍន៍ដី៤០ ហិតតា និងសិប្បកម្មស្មូនដី កុលភាជន៍ នៅភូមិ អណ្តូងឫស្សី ស្រុករលាប្អៀរ ហើយនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដែលមានទីតាំងនៅភូមិអូរសណ្ដាន់ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង