រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម សាន់ យូ អញ្ជើញក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាងទន្លេ នៅស្រុកកំពង់លែង

  • 357
  • ដោយ taravong

កំពង់លែង៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខៈ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេ និងពិនិត្យផ្ទៀងផ្ទាត់កំណត់ន្វវទំហំផ្ទៃដីបឹងធម្មជាតិចំណីមាត់អាង ទន្លេ បឹង ស្ទឹង អូរ ប្រឡាយបួរនៅស្រុកកំពង់លែង។

មានការចូលរួមផងដែរពីសំណាក់លោក លោកស្រីជំនាញពាក់ព័ន្ធដែលស្ថិតក្នុងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត លោកអភិបាល អភិបាលរងស្រុកមេបញ្ជាការ មេបញ្ជាការរងស្រុក អធិការ អធិការរងស្រុក លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំទាំង៩ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាប់និងមាត់បឹង ស្ទឹងចូលរួមជាច្រើនរូប។

បន្ទាប់ពីលោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានរាយការណ៍រួចមកឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថាៈ ការគ្រប់គ្រងនេះមានគោលដៅកំណត់ពីនីតិវិធីនៃការរៀបចំ និងការអនុវត្តគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឌ្បអាងទន្លេ ទន្លេរង ទឹកលើដីជម្រាល ទឹកក្រោមដី និងល្អាងទឹកក្រោមដីសុទ្ធជារបស់រដ្ឋ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាការពារព្រៃឈើគ្រប់បឹង បួរ ស្ទឹង អាងទឹកដែលមានស្រាប់កុំកាប់ទន្ទា្រនពង្រីកបន្ថែម ពិសេសសុំឱ្យបងប្អូនគោរពច្បាប់ស្តីពីៈការគ្រប់គ្រងអាង ទន្លេដែលបានផ្សព្វផ្សាយថ្ងៃនេះ។

ក្នុងឱកាសនោះក៏មានបងប្អូនប្រជាពលរដ្ឋលើកជាសំណួរសាកសួរដល់ក្រុមការងារគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនិងអ្នកពាក់ព័ន្ធ ទាក់ទងទៅនឹងការអាស្រ័យផលជាប់និងមាត់បឹងដែលច្បាប់បានចែង, ការសុំស្តារប្រឡាយ អាង ការសាងសង់លំនៅឋានដែលមានចំងាយ៥០ម៉ែត្រពីមាត់ទន្លេជាដើម ហើយក៏ទទួលបានការបកស្រាយពីជំនាញច្បាស់លាស់ជូនប្រជាពលរដ្ឋផងដែរ ៕

អត្ថបទទាក់ទង