រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០០៤ សសរ និង ០០៧ សសរ ស្ដីពីការកែសម្រួលសមាសភាពក្រុមចុះបញ្ជីដីធ្លី

  • 514
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០០៤ សសរ និង ០០៧ សសរ ចុះថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលសមាសភាពក្រុមចុះបញ្ជី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក កែ សុខុម ប្រធានការិយាល័យរដ្ឋបាល, លោកស្រី លីម សុខលាំង ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ៕

អត្ថបទទាក់ទង