រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកសាមគ្គីមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៩៨ អនក្រ.បក ស្ដីពីការគ្រប់គ្រង អាងទន្លេ និងពិនិត្យផ្ទៀងផ្ទាត់កំណត់នៅទំហំផ្ទៃដីបឹងធម្មជាតិ ចំណីមាត់ទន្លេ បឹង ស្ទឹង ព្រែក អូរ ប្រឡាយ

  • 774
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរស្រុក រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអនុក្រឹត្យលេខ ៩៨ អនក្រ.បក ស្ដីពីការគ្រប់គ្រងអាងទន្លេ និងពិនិត្យផ្ទៀងផ្ទាត់កំណត់នៅទំហំផ្ទៃដីបឹងធម្មជាតិ ចំណីមាត់ទន្លេ បឹង ស្ទឹង ព្រែក អូរ ប្រឡាយ ក្រោមការដឹកនាំពីលោក វន ស៊ីផា អភិបាលស្រុកសាគ្គីមានជ័យ នៅវត្តសុរិយោ ស្ថិតក្នុងភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។

ដោយមានការអញ្ជើញចូលរួមពី លោក ងិន ហ៊ុយ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេស លោក សួន សុខារិទ្ធី អភិបាលរងស្រុក លោក ឈួន ចាន់ណា អភិបាលរងស្រុក លោកប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងជំនួយការភូមិ និងប្រជាពលរដ្ឋជាប់ពាក់ព័ន្ធមកពីឃុំទាំង២។

ក្នុងកិច្ចប្រជុំនោះផងដែរប្រជាពលរដ្ឋបានលើកនូវសំណួរ និងសំណូមពរ ចំនួន៦ ករណី ពាក់ព័ន្ធនិងការកំណត់ព្រំំណីបឹងខ្នានេះ និង ១ករណី បានលើកខុសពីប្រធានបទ ក្រុមការងារបានបកស្រាយ និងពន្យល់ជូនម្ចាស់សំណួរបានចប់។ ក្រោយពីកិច្ចប្រជុំចប់គណៈអធិបតី និងក្រុមការងារបានធ្វើការបោះបង្គោលកំណត់ព្រំចំណីបឹងខ្នា ទុកជានិមិត្តរូបបានចំនួន ៥ បង្គោលផងដែរ ៕

អត្ថបទទាក់ទង