រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងសហការីចុះជួបសំណេះ សំណាល និងផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ ការពារ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង

  • 292
  • ដោយ taravong

កំពង់ឆ្នាំង៖ លោកជំទាវ ឈឹម ស្រីមុំ ភរិយា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ប៊ន សុភីអភិបាលរងខេត្ត រួមជាមួយ សហការី បានចុះជួបសំណេះ
សំណាលដល់ប្រជាពលរដ្ឋសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំងក្នុងមួយសង្កាត់ៗ ចំនួន ២០នាក់ សរុបចំនួន ៨០នាក់ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការការ ការពារ ដើម្បីទប់ស្កាត់ពីជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ជំទាវ ឈឹម ស្រីមុំ និងលោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួន និងត្រូវបន្ដប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ បីកុំ និង បីការពារ ដើម្បីបង្ការការពារកុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះឡើយ។ អនុសាសន៍ដ៏មានតម្លៃ របស់ប្រមុខរាជដ្ឋាភិបាល (៣កុំ ៣ ការពារ )ដូចខាងក្រោមៈ

ត្រូវអនុវត្តវិធានការ ៣កុំគឺៈ
១.កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក ។
២. កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ ។

ត្រូវតែអនុវត្ត វិធាន បីការពារជាប់ជាប្រចាំគឺៈ
១.ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលជែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២.ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣.ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

លោកជំទាវ ឈឹម ស្រីមុំ និងលោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ដើម្បីចៀសផុតពីជំងឺ កូវីដ១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និង ត្រូវសំអាតបរិស្ថានជុំវិញផ្ទះឲ្យបានល្អផងដែរ។ ក្នុងឱកាសនោះលោកជំទាវ ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៨០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រម៉ា១ និងថវិកា ២មុឺនរៀលផងដែរ ៕

អត្ថបទទាក់ទង