រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខដោយឥតគិតថ្លៃ

  • 516
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមដំបូង ដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម (Sinofarm) ដោយឥតគិតថ្លៃ ជូនដល់បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៃយុទ្ធនាការថ្ងៃនេះដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះសម្រាប់ខេត្តកំពង់ឆ្នាំង។

បើតាមការឱ្យដឹងពីលោកវេជ្ចបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំង វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានសម្រាប់ចាក់ទាំង២លើកនេះ មានចំនួន ៧២៥០ដូស។ ការចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមអនុវត្តជាលើកដំបូង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ហើយសម្រាប់ថ្ងៃបន្ទាប់ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ បន្តទៀត នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៌ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕

អត្ថបទទាក់ទង