រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ លោក កែ រិន មេឃុំក្រាំងលាវ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

  • 468
  • ដោយ taravong

រលាប្អៀរ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បាន​​​​​អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក កែ រិន មេឃុំក្រាំងលាវ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ រួមដំណើរដោយលោក យង់ សៅវុឌ្ឍី អភិបាលស្រុក និងលោក សេង វិចិត្រ អភិបាលរងស្រុក។

សម្ភារ និងថវិកា ដែលនាំយកទៅជូនរួមមាន៖ ទឹកដោះគោឆៅ ២ឡូ ទឹកសុទ្ធ ១កេះ និថថវិកាចំនួន ៤០០,០០០ រៀល ៕

អត្ថបទទាក់ទង