រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ នៅខេត្តកំពង់ឆ្នាំង មានមន្រ្តីសុខាភិបាល កម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ

  • 989
  • ដោយ taravong

កំពង់ឆ្នាំង៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ នៅខេត្តកំពង់ឆ្នាំង មានមន្រ្តីសុខាភិបាល កម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ មានដូចជាអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក គណកម្មការភូមិ ឃុំ សង្កាត់ ដែលមានអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

គួរបញ្ជាក់ផងដែរថា៖ នៅខេត្តកំពង់ឆ្នាំង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានចំនួន ៧២៥០ដូស និងចាប់ផ្តើមចាក់កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាមនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៣ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង , មន្ទីរពេទ្យស្រុកបរិបូរណ៏ , មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕

អត្ថបទទាក់ទង