រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩

  • 328
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិក រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង បងប្អូននារីចូលរួមជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងថាៈ បងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ។ ដូចនេះត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាៈ ប្រធានបទ «ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសមភាពយេនឌ័រដែល រាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាពឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាព។

ចុងបញ្ចប់ឯកឧត្តម បានជូនបាច់ផ្កា និងវត្ថុអានុស្សាវរិយ៍ដល់លោកជំទាវជាភរិយា លោកជំទាវអ្នកតំណាងរាស្រ្ត លោកជំទាវសមាជិករាជរដ្ឋភិបាល សមាជិកក្រុមប្រឹក្សាខេត្តនិងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារីដែលបានអញ្ជើញចូលរួមផងដែរ ៕

https://youtu.be/YMoxbJN9gfs

អត្ថបទទាក់ទង