រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យមើលលិខិតសុំការទទួល់ស្គាល់សហគមន៍ទឹកស្អាតនៃក្តីសង្ឃឹមធ្លកវៀន

  • 330
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក ឈួន ចាន់ណា អភិបាលរងស្រុក ដឹកនាំកិច្ចប្រជុំពិនិត្យមើលលិខិតសុំការទទួល់ស្គាល់សហគមន៍ទឹកស្អាតនៃក្តីសង្ឃឹមធ្លកវៀន កិច្ចប្រជុំរៀបចំនៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ។

ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋបាលស្រុក លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក និងតំណាងអង្គការសាម៉ារីតាន់ ភឺស សរុបអ្នកចូលរួម ៧នាក់ ស្រី ០នាក់។

គោលបំណងនៃកិច្ចប្រជុំគឺ ពិនិត្យមើលលិខិតសុំការទទួលស្គាល់សហគមន៍ទឹកស្អាតនៃក្តីសង្ឃឹមធ្លកវៀន ពីក្រសួងអភិវឌ្ឍន៍ជនបទ ៕

អត្ថបទទាក់ទង