រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តកំពង់ឆ្នាំង

  • 395
  • ដោយ taravong

កំពង់ឆ្នាំង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០២០ របស់ខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយទិសដៅភារកិច្ចការងារ ប្រឡងប្រណាំងប្រចាំឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ដែលបានរួមសហការគ្នា យ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងសូមចូលរួមអបអរសាទរ ចំពោះ រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព»។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ខេត្តកំពង់ឆ្នាំង ចំណាត់ថ្នាក់ប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឃុំសង្កាត់ចំនួន ៦៤ទទួលបានចំណាត់ថ្នាក់ប្រភេទទី១ កើនឡើង៥ឃុំ។ ឃុំ/សង្កាត់ទទួលបានចំណាត់ថ្នាក់ ប្រភេទទី២ មានចំនួន ០៦ឃុំ/សង្កាត់ ថយចុះ ០៥ឃុំ និង ពុំមានឃុំសង្កាត់ដែលទទួលបានចំណាត់ថ្នាក់ប្រភេទលេខ៣នោះទេ ៕

អត្ថបទទាក់ទង