រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពង្របានអញ្ជើញ

  • 540
  • ដោយ taravong

ល្ងាចថ្ងៃអង្គារ១១រោច ខែផល្គុន ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២១ លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករលាប្អៀរ លោក ខែក សុផល ប្រធានគណបក្សប្រជាជន ឃុំពង្រ តំណាងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពង្រ សហភាពសហព័ន្ធយុវជនកម្ពុជា ឃុំពង្រ
និងថ្នាក់ដឹកនាំភូមិ ប្រជាការពារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ចូលរួមរំលែកទុក្ខគ្រួសារសព លោក ភី សំបាន អាយុ ៥៩ឆ្នាំ រស់នៅភូមិថ្មរាប ឃុំពង្រ ជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាឃុំពង្រ បានទទួលមរណ:ភាព កាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង០២:៣៦ នាទី ទៀបភ្លឺ មូលហេតុ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។
រួមមាន:
. ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្ត បល្ល័ង្គ ទឹកត្រី១យួរ ទឹកស៊ីវ១យួរ ស្លាដក់៤ បន្លុង១ និងបច្ច័យ១០០.០០០៛
.លោកជំទាវ កែ ច័ន្ទមុនី ១០០.០០០៛
. លោកយង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ
១០០.០០០៛
. លោក សេង វិចិត្រ អភិបាលរងស្រុក ១០០.០០០៛
. គណបក្សឃុំ ១០០.០០០៛
. ក្រុមប្រឹក្សាឃុំ ៨៥ ០០០៛
. សហភាពសហព័ន្ធយុវជនឃុំ ២៧៥.០០០ ៛
. ភូមិថ្មរាប ៥០.០០០៛
. ប្រជាការពារភូមិថ្មរាប ៥០.០០០៛
សរុប ៩៦០.០០០៛

អត្ថបទទាក់ទង