រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

យុទ្ធនាការចុះផ្សព្វផ្សាយអប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាដល់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងភូមិសាស្រ្តឃុំស្វាយ

  • 694
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ដឹកនាំដោយ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយលោកស្រី ជា ម៉ៅ អនុប្រធានអនុសាខា និងមន្ត្រីអនុសាខា សហការជាមួយរដ្ឋបាលឃុំស្វាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិ បានចុះធ្វើការផ្សព្វផ្សាយអំពីការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺCovid-19 ចូលទៅក្នុងសហគមន៍ នៅចំណុចទីប្រជុំជនផ្សារត្រាច និងបណ្ដាចំណុចប្រជុំជនសំខាន់ៗក្នុងភូមិសាស្រ្តឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

លោក ឈួន ចាន់ណា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួនកុំឱ្យឆ្លងជំងឺCovid-19 ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តវិធានការ ៣ កុំ និង៣ ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ជាប់ខ្ជួន។

ក្នុងសកម្មភាពផ្សព្វផ្សាយនោះ ក្រុមការងារបានប្រើសម្ភារ៖
១. ស្ទីគ័រ ១០០ សន្លឹក (ស្ទីគ័រស្តីពីជំងឺកូវីដ១៩ និងការបង្ការ ៥០សន្លឹក និងស្ទីគ័រការលាងដៃនឹងសាប៊ូ ៥០សន្លឹក)
២. ខិតប័ណ្ណផ្សព្វផ្សាយស្តីពីជំងឺកូវីដ១៩ និងការបង្ការ និងការលាងដៃនឹងសាប៊ូ ១០០សន្លឹក
៣. ខិតប័ណ្ណសាររបស់សម្តេចតេជោ ហ៊ុន សែន ៣កាពារ ៣កុំ ចំនួន ៥០សន្លឹក
៤. ធ្វើការចែកម៉ាសជូនប្រជាពលរដ្ឋដែលមិនបានពាក់ម៉ាស់ពេលចេញក្រៅផ្ទះ អស់ចំនួន ១០០ ម៉ាស់ និងបាញ់អាល់កុលលាងដៃផងដែរ ៕

អត្ថបទទាក់ទង