រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ

  • 887
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ។

ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រាបជូន លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ច ឱ្យជ្រាបថា ដោយសារស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ ពាក់ព័ន្ធ "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" បាននឹងកំពុងកើតមានក្នុងសហគមន៍គួរឱ្យបារម្ភ។ ដូចនេះដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ ឯកឧត្តមអភិបាលខេត្ត សូមជម្រាបជូន លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ច ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ និងស្ថាប័នមានសមត្ថកិច្ចឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូន ដំណឹងជាថ្មី។

ជាមួយគ្នានេះ ត្រូវបន្តណែនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ “៣ការពារ និង ៣កុំ”។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមការយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីទាំងអស់នេះ។ អាស្រ័យហេតុនេះ សូម លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ច ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

អត្ថបទទាក់ទង