រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមតូបនានាក្នុងខេត្តកំពង់ឆ្នាំង

ដោយ taravongចំនួនទស្សនា (50)

កំពង់ឆ្នាំង៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ អង្កេត តាមដានគុណភាពទំនិញ តាមហាងលក់ទំនិញ និងទីផ្សារក្នុងខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យសុវត្ថិភាពផលិតផល ម្ហូបអាហារ ដែលអាជីវករកំពុងដាក់តាំងលក់។

លោក យីវ ណារិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងដំណើរត្រួតពិនិត្យនេះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទំនិញជាច្រើនមុខដូចជា អាហារកំប៉ុង អាហារកញ្ចប់ ភេសជ្ជៈ ដែលកំពុងដាក់លក់នៅតាមតូបនានាដែលបានដាក់លក់នៅក្រុងកំពង់ឆ្នាំង។ ការពិនិត្យនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បី រកមើលសុពលភាពរបស់ទំនិញ កំប៉ុងកំពិត ច្រេះ និងអនាម័យ ដែលកំពុងដាក់លក់អោយប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងបានបិទស្ទីគ័រ បញ្ជក់ពីគុណភាពទំនិញ ដែលប្រើប្រាស់បាន និងមិនអាចប្រើប្រាស់បាន។

លោកប្រធានសាខា ក៏បញ្ជាក់ប្រាប់ដល់អាជីវកទាំងអស់ គ្រប់ទីតាំងលក់ ត្រូវបង្កើនការប្រុងប្រយ័ត្ននូវអនាម័យជាប្រចាំ មានអាល់កុលសម្រាប់លាងសំអាតដៃពេលប្រជាពលរដ្ឋមកទិញទំនិញ និងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល គឺ៣កុំ ៣កាពារ។

លោកប្រធានសាខាបានអោយដឹងទៀតថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាថ្ងៃនេះបានល្អប្រសើ ទំនិញដែលកំពុងដាក់លក់គឺមានសុវត្ថិភាពល្អ។ អំពាវនាវដល់អាជីវករ ទាំងអស់ ត្រូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារដែលយកទៅដាក់លក់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬ បរិភោគ។ និងបានណែនាំអោយអាជីវករ បញ្ឈប់នូវសកម្មភាព យកទំនិញដែលខូចគុណភាពលក់បន្ដទៅឱ្យប្រជាពលរដ្ឋ ព្រោះធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋព្រមទាំងប្រឈមនិងការអនុវត្តច្បាប់ផងដែរ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន