រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខក្រុមការងារសម្របសម្រួលគ្រប់គ្រង និងគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌

  • 548
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខក្រុមការងារសម្របសម្រួលគ្រប់គ្រង និងគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្ដម បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត នឹងបានធ្វើការណែនាំដោយត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះឯកឧត្តម អម សុភា បាននាំយកទឹកបរិសុទ្ធអូរ៉ាល់ចំនួន ២៤កេស ឧបត្ថម្ភដល់សមត្ថកិច្ច និងក្រុមគ្រូពេទ្យផងដែរ។ ក្នុងនាមក្រុមការងារសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌ សូមសម្តែងនូវការអរគុណចំពោះឯកឧត្តម ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះថ្នាក់មូលដ្ឋាន សូម ឯកឧត្តម មានសុខភាពល្អ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង