រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកសាមគ្គីមានជ័យ ចុះចែកអំណោយដល់ប្រជា ពលរដ្ឋងាយរងគ្រោះ ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 តាមខ្នងផ្ទះចំនួន ១៦ គ្រួសារ នៅក្នុងឃុំក្រាំងល្វា

  • 433
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក វន ស៊ីផាអភិបាលស្រុកសាមគ្គីមានជ័យ រួមជាមួយ លោក វ៉ន ចន មន្ត្រីទទួលបន្ទុកសម្របសម្រួលសហគមន៍របស់អង្គការតុកែញញឹមកម្ពុជា សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក បុគ្គលិកអង្គការ មេឃុំ ប្រឹក្សាឃុំ និងភូមិ ចុះចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 តាមខ្នងផ្ទះចំនួន ១៦គ្រួសារ នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកឣភិបាលស្រុក ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបានផ្ដាំផ្ញើ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងត្រូវរស់នៅដោយមានអនាម័យជានិច្ចគឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ជូនថាៈ អំណោយដែលបានចែកជូននេះគឺបានមកពីការចូលរួមរបស់ឣង្គការតុកែញញឹមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបានរួមមាន÷ អង្ករ ចំនួន ២៥ គីឡូក្រាម , បន្លែ ៣ គីឡូក្រាម, ត្រី ១ គីឡូក្រាម , ទឹកត្រី ០២ដប , ទឹកស៊ីអ៊ីវ ២ ដប, ស្កសរ ១ គីឡូក្រាម , អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម , ប្រេងឆា ១ លីត្រ , ទឹកសណ្តែក ១ យួរ , សាច់ ១ គីឡូក្រាម, សាប៊ូ Protect ចំនួន ២ ដុំ ជែលសម្រាប់លាងដៃ ៣ ដប និងម៉ាស់ ចំនួន ១០ សន្លឹក ៕

អត្ថបទទាក់ទង