រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកកំពង់ត្រឡាច បានចុះសួរសុខទុក្ខ លោក នួន ស៊ន មេឃុំតាជេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

  • 403
  • ដោយ taravong

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ លោក ឈឹម វុទ្ឋា អភិបាលស្រុកកំពង់ត្រឡាច និងលោក សន សំអាត អភិបាលរងស្រុក បានចុះសួរសុខទុក្ខ លោក នួន ស៊ន មេឃុំតាជេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ ថ្នាក់ដឹកនាំស្រុក បាននាំយកសម្ភារ និងថវិកាទៅជូនរួមមាន៖ ទឹកដោះគោឆៅ ២ឡូ រួមនិងថវិកាចំនួន ៤០០,០០០រៀល ផងដែរ ៕

អត្ថបទទាក់ទង