រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកកំពង់លែង រួមនិងក្រុមការងារ នាំយកសម្ភារ ផ្តល់ជូនដល់កងកម្លាំង ដែលនៅប្រចាំការ នៅចំណុចគោកព្រះ ស្ថិតនៅព្រំប្រទល់ ខេត្តកំពង់ឆ្នាំង-កំពង់ធំ

  • 492
  • ដោយ taravong

ស្រុកកំពង់លែង៖ នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង រួមនិងក្រុមការងារ បាននាំយកសម្ភារ ផ្តល់ជូនដល់កងកម្លាំង ដែលនៅប្រចាំការ នៅចំណុចគោកព្រះ ស្ថិតនៅព្រំប្រទល់ ខេត្តកំពង់ឆ្នាំង-កំពង់ធំ។

សម្ភារដែលក្រុមការងារក្នុងគណៈអភិបាលស្រុកកំពង់លែង បាននាំយកទៅផ្តល់ជូនរួមមាន៖ អង្ករ ៥០kg មី ០៥កេស ទឹកសុទ្ធ ២៦យួរ ទឹកក្រូច ០៤កេស ម៉ាស ០៥ប្រអប់ ជែលលាងដៃ ០៥ដប អាល់កុល ០៥លីត្រ និងថវិកា ៤០០,០០០រៀល ៕

អត្ថបទទាក់ទង