រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យតំបន់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗ ដែលជាប់និងខេត្តកំពង់ឆ្នាំង

  • 392
  • ដោយ taravong

កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឱ្យមានការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត លោកឧត្ត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពង់ឆ្នាំង អញ្ជើញចុះពិនិត្យ នៅតំបន់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗជាប់នឹងខេត្តកំពង់ឆ្នាំង ជាប់នឹងព្រំប្រទល់ជាមួយនឹងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ និងបានឧបត្ថម្ភ សម្ភារ និងថវិកាដល់គោលដៅប្រចាំការ។

គូសបញ្ជាក់ជូនផងដែរថាៈ សេចក្តីសម្រេច នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន នេះគឺមានរយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ហើយរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្ន។

ចំពោះករណីហាមឃាត់នេះ ក៏មានករណីលើកលែង៖ ចំពោះករណីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងការបំពេញការងារ (ឯកសារបញ្ជាក់) ការធ្វើដំណើររបស់កម្លាំង ប្រដាប់អាវុធរថយន្តសង្គ្រោះបន្ទាន់, រតយន្តពន្លត់អគ្គីភ័យ, រតយន្តប្រមូលកាកសំណល់ ការដឹកជញ្ជូនពលករទៅកាន់រោងចក្រ ករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ ៕

អត្ថបទទាក់ទង