រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ជូនកងកម្លាំងឈរជើងការពារតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ជាមួយខេត្តកំពង់ធំ

  • 491
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត តំណាងលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត និងស្រុកកំពង់លែង ចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងរក្សាការពារការហាមឃាត់ការធ្វើដំណើរនៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចទួលគោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រំប្រទល់ ជាមួយសង្កាត់ស្រយ៊ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះផងដែរ លោក សាន់ យូ បានផ្តាំផ្ញើទៅដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងអំឡុងពេលដែលកើតមានជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបាននូវគោលការណ៍ ៣ការពារ ៣កុំ និងត្រូវរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។ ក្នុងនោះដែរ ស.ស.យ.ក ខេត្ត និងស្រុក បានឧបត្ថម្ភ អង្ករ ចំនួន ៥០ kg ទឹកសុទ្ធ ១០ កេស ទឹកក្រូច ៣ កេស ម៉ាស់ ៥ ប្រអប់ ហ្សែលលាងដៃ ៥ ដប និងថវិកា ៨០ ម៉ឺនរៀល ជូនដល់កងកំលាំងផងដែរ ៕

អត្ថបទទាក់ទង