រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងប្រចាំការត្រួតពិនិត្យនៅគោលដៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្ពានក្រាំងពន្លៃ ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

  • 538
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោក ឈួន ចាន់ណា អភិបាលរងស្រុក រួមនឹងក្រុមការងារស្រុកចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងប្រចាំការត្រួតពិនិត្យនៅគោលដៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង (ស្ពានក្រាំងពន្លៃ) ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោក វន ស៊ីផា បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចដែលខិតខំបំពេញការងារមិនខ្លាចនឿយហត់ ប្រកបដោយការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ខេត្ត។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងប្រចាំការ សូមបន្តអនុវត្តការយកចិត្តទុកដាក់រឹតបន្តឹង និងថែរក្សាសុខភាព ជាពិសេសការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តអនាម័យឱ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសនោះលោកអភិបាលស្រុក និងលោកអភិបាលរងស្រុក រួមនឹងក្រុមការងារ បាននាំនូវសម្ភារមួយចំនួនជូនដល់កងកម្លាំងគោលដៅមានដូចជា៖ ទឹកបរិសុទ្ធកម្ពុជា ១០កេស អាល់កុលជែល ១០ដប ម៉ាស ១០ប្រអប់ និងថវិកា ៦០០.០០០រៀល ៕

អត្ថបទទាក់ទង