រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសអន្តរក្រសួងរួមគ្នា ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

  • 932
  • ដោយ taravong

ការពិន័យអន្ដរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ជាប្រាក់ពីមួយលានរៀល ទៅប្រាំលានរៀល ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត។ កម្រិតទឹកប្រាក់សម្រាប់ការដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត សាមីនីមួយ។

ប្រសិនបើបុគ្គលមិនគោរពវិធានការរដ្ឋបាល មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃពិន័យអន្តរការណ៍នោះ។

អត្ថបទទាក់ទង