រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខក្រុមគណៈកម្មការ ការពារមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកកំពង់លែង

  • 341
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងស្រុកកំពង់លែង បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគណៈកម្មការ និងបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងសម្រាកដាក់ខ្លួនធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍សំណេះសំណាលទៅកាន់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កសូមឱ្យយកចិត្តទុកដាក់ជាប់ជាប្រចាំលាងដៃនិងសាប៊ូ អាល់កុល ឬហ្សែល និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម រួមនឹងក្រុមការងារបានឧបត្ថម្ភសម្ភារដល់ក្រុមគណកម្មការ និងអ្នកធ្វើចត្តាឡីស័ករួមមានៈ ទឹកសុទ្ធ ៥កេះ ទឹកផ្លែឈើ ២កេះ ទឹកដោះគោ ៣កេះ ម៉ាស់ ១០ប្រអប់ ទឹកអាល់កុល ១០លីត្រ ផ្តល់ថវិកាជូនអ្នកធ្វើចត្តាឡីស័កចំនួន ៤នាក់ ម្នាក់ ២០.០០០ រៀល រដ្ដ្ឋបាលស្រុកកំពង់លែង មានប៉ាអុីសម្រាប់សម្រាកចំនួន ៤ផងដែរ ៕

អត្ថបទទាក់ទង