រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្ញើព្រះរាជសារគោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ

  • 334
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រះករុណាជាអម្ចាស់ ជីវិត លើ ត្បូង ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ទូលព្រះបង្គំយើងខ្ញុំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង មាន សេចក្ដីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស.២០២១ ជាថ្ងៃដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់ គ្នាសូម សម្ដែង នូវកតញ្ញូ កត្តវេទិតា ធម៌ ចំពោះព្រះមហាករុណាទិគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយ ព្រហ្មវិហារ ធម៌ ដ៏ ខ្ពង់ខ្ពស់បំផុត និងសូមធ្វើ អភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក ហត្ថ ទាំងទ្វេរ បួងសួងគុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណ ក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះ មហាវីរក្សត្រ “ព្រះ បរមរតនកោដ្ឋ” សូម ជួយ ប្រោស ប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់បំផុត។

សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ ពលានុភាព ខ្លាំងក្លា ព្រះ បញ្ញាញ្ញាណ ឈ្លាសវៃ ភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និង គង់ ប្រថាប់ ជា ម្លប់ដ៏ ត្រជាក់ នៃ ប្រជារាស្ត្រ ខ្មែរ គ្រប់ៗរូប ៕

អត្ថបទទាក់ទង