រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ

  • 418
  • ដោយ taravong

ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ យើងខ្ញុំ សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បុត្រី ព្រមទាំង ចៅៗ សូម សម ប្រកប ដោយ សុខភាព ល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ មាតុភូមិ កម្ពុជា ឈាន ដល់ ត្រើយ សុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តន៍ តរៀង ទៅ។

សូមគោរពជូន ចំពោះ ឯកត្តម ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ គ្រប់ បែប យ៉ាង បម្រើ ឧត្ដម ប្រយោជន៍ជាតិមាតុភូមិ ប្រកបដោយជោគជ័យ ក្នុង ការ អនុវត្ត កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង សម្បូណ៌ រុងរឿង ដ៏ ត្រចះ ត្រចង់៕

អត្ថបទទាក់ទង