រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ

  • 476
  • ដោយ taravong

កំពង់ឆ្នាំង៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ជា ទីគោរព ដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ យើងខ្ញុំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយ ប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ព្រម ទាំង ចៅ ប្រុស ចៅ ស្រី ជាទីស្រឡាញ់ របស់សម្ដេច សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា និង ឈ្នះ អស់ មារ សត្រូវ គ្រប់ ទិសទី ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿង និង ល្បាញ ល្បី ទាំង ផ្ទៃក្នុងជាតិ និងអន្តរជាតិ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាក្ដីសង្ឃឹម ដ៏វិសេសវិសាល និង មិន អាច ខ្វះ បាន របស់ ប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រប់កាលៈទេសៈ។

យើងខ្ញុំទាំងអស់គ្នាសូមតាំងសច្ចាក្នុងចិត្ត ប្ដេជ្ញា ឥត ងាករេគោរពប្រតិបត្តិតាមកម្មវិធី នយោបាយ របស់ រាជ រដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង ជាមគ្គុទ្ទេសក៍ ដឹកនាំកម្ពុជា ឆ្ពោះ ទៅ រក សុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការ អភិវឌ្ឍ លើគ្រប់វិស័យ ៕

អត្ថបទទាក់ទង