រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី

  • 395
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ យើងខ្ញុំ​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួង​សួង​ដល់​គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និង​តាម​បីបាច់​ថែរក្សា សម្តេចវិបុលសេនា ប្រធានព្រឹទ្ធសភា និងលោកជំទាវ បុត្រា ​​បុត្រី ព្រមទាំងចៅប្រុស ចៅស្រី​ ជា​ទី​ស្រឡាញ់​របស់​សម្ដេច សូម​សម​ប្រកប​ដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញា​ភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែក​ដឹកនាំ​មាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប​ដោយ​កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត​គោរព​ជូន​ចំពោះ​ សម្តេចវិបុលសេនា ​ប្រធាន​​​ព្រឹទ្ធសភា ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំ​ង​ចិត្ត លះបង់​​គ្រប់​បែប​យ៉ាង​ ដឹកនាំស្ថាប័ន​ព្រឹទ្ធសភាក្នុង​បេសកកម្ម​ដ៏ឧត្ដុង្គឧត្ដម ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅកម្ពុជា ព្រមទាំង​លើក​កម្ពស់​កិត្យានុភាព​ជាតិ​យ៉ាងធំធេង​នៅ​ក្នុង​ក្របខណ្ឌតំបន់ និង​ពិភពលោក។

សូម សម្តេចវិបុលសេនា ប្រធានព្រឹទ្ធសភា និងលោកជំទាវ មេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅ និង​ខ្ពង់ខ្ពស់​បំផុត​អំពីយើងខ្ញុំ ៕

អត្ថបទទាក់ទង