រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • 707
  • ដោយ taravong

កំពង់ឆ្នាំង៖ លោក លី សុភា ប្រធាន​មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្តី្ររាជការទាំងអស់របស់មន្ទីរ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អភិបាលរងកំពង់ឆ្នាំង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១។ យើងខ្ញុំ​ សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួង​សួង​ដល់​គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមប្រោសប្រសិទ្ធពរជ័យនិង​តាម​បីបាច់​ថែរក្សា ឯកឧត្តម លោកជំទាវ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ខាងមុខ យើងខ្ញុំសូមគោរពជូនពរមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូម​ទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូម​បានសម្រេច​​ជោគជ័យយ៉ាងត្រចះ​ត្រចង់ និងការកសាងសមិទ្ធផលសង្គមជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

អត្ថបទទាក់ទង