រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកកំពង់ត្រឡាច រៀបចំពិធីសូត្រមន្តប្រោសព្រំលេីករាសីសូមសិរីសួស្តីមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • 399
  • ដោយ taravong

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃចន្ទ ១កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាស្រុកកំពង់ត្រឡាច បានរៀបចំពិធីសូត្រមន្តប្រោសព្រំលេីករាសីសូមសិរីសួស្តី ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅក្នុងពិធីមានការអញ្ជើញចូលរួមពី លោក ហ៊ុល ចាន់ថូប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច រួមលោក លោកស្រីជាអភិបាលរង នាយក នាយករង ប្រធានការិយាល័យ អនុប្រធានការិយាល័យ នឹងកងកម្លាំងទាំងបីប្រភេទ។

ក្នុងនាមគណៈអភិបាលស្រុក សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយ ប្រោសប្រសិទ្ធពរជ័យ និងតាម បីបាច់ ថែរក្សាមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ៕

អត្ថបទទាក់ទង