រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អង្គការអង្គការតុកកែញញឹមកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជូនទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ តាមខ្នងផ្ទះចំនួន ២០ គ្រួសារ នៅក្នុងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • 515
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លោក វ៉ន ចន មន្ត្រីទទួលបន្ទុកសម្របសម្រួលកិច្ចការសហគមន៍ របស់អង្គការតុកែញញឹមកម្ពុជា ដោយ មានការចូលរួមពី លោក សាយ ប៊ុនថេង មន្ត្រីសាលាស្រុក លោក ប៉ុល ដារ៉ា មន្ត្រីការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមស្រុក និងបុគ្គលិកអង្គការ សមាជិកក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ យុវជនឃុំ បានចុះចែកអំណោយសប្បុរសធម៌ ជូនទៅដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid ១៩ តាមខ្នងផ្ទះចំនួន ២០ គ្រួសារ នៅក្នុងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្ភារដែលបានចែកជូនរួមមាន÷ អង្ករ ចំនួន ៤០ គីឡូក្រាម , បន្លែរ ៣ គីឡូក្រាម, ត្រី ១ គីឡូក្រាម , ទឹកត្រី ០២ដប , ទឹកស៊ីអ៊ីវ ២ ដប, ស្កសរ ១ គីឡូក្រាម , អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម , ប្រេងឆា ១ លីត្រ , ទឹកសណ្តែក ១ យួរ , សាច់ ១ គីឡូក្រាម, សាប៊ូ Protect ចំនួន ២ ដុំ ជែលសម្រាប់លាងដៃ ៣ ដប និងម៉ាស់ ចំនួន ១០ សន្លឹក។

ក្នុងនោះក្រុមការងារធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងត្រូវរស់នៅដោយមានអនាម័យជានិច្ចគឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើង ត្រូវអនុវត្តតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើបតែវិលត្រឡប់មក​ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋាន និងអនុវត្តតាមឣនុសាន៍របស់សម្ដេចតេជោ ស្នើនូវវិធានការ គឺ៣កុំ និង៣ការពារ ៕

អត្ថបទទាក់ទង