រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច នាំយកអំណោយជូនដល់គ្រួសារចាស់ជរាដែលកំពុងជួបកាលំបាកចំនួន ៨គ្រួសារ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី

  • 409
  • ដោយ taravong

កំពង់ត្រឡាច៖ កាលពីថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច បានដឹកនាំសមាជិ សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក ចំនួន៥នាក់ នាំយកនូវអំណោយជូនដល់គ្រួសារចាស់ជរាដែលកំពុងជួបកាលំបាកចំនួន ៨គ្រួសារ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនៃការចុះសំណេះសំណាលនោះ លោក សន សំអាត បានសំណូមពរដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣ការពារ និង៣កុំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ ១០គីឡូក្រាម ,មី ៥កញ្ចប់ ,ទឹកដោះគោ ២កំប៉ុង ,ស្ករសរ កន្លះគីឡូក្រាម,ទឹកត្រី១យួរ ,ទឹកម្ទិះ ១យួរ និងថវិកា ៥,០០០រៀល ៕

អត្ថបទទាក់ទង