រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រូពេទ្យ កម្លាំងការពារ និងបងប្អូនកំពុងធ្វើចត្តាឡីស័ក

  • 342
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រូពេទ្យ កម្លាំងការពារ និង បងប្អូន កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះដែរលោកជំទាវ បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក។ លោកជំទាវ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងអនុវត្តតាមឣនុសាន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នូវឣនុវត្តវិធានការ៣គឺ ៣កុំ និង៣ការពារ។

ក្នុងនោះលោកជំទាវ រួមនឹងក្រុមការងារបាននាំយកនូវសម្ភារមួយចំនួនរួមមាន៖
១. ទឹកសុទ្ឋ ១២៥កេះ(ក្នុងនោះក្រុង ១០០កេះ)
២. ទឹកក្រូច២កេះ (ក្នុងនោះក្រុង១កេះ )សម្រាប់ប្រគេនព្រះសង្ឃ
៣. ទឹកដោះគោ៤យួរ សម្រាប់កុមារ
៤. នឹងថវិកា លោកជំទាវចំនួន ៤៦មុឺន, ក្រុងកំពង់ឆ្នាំង ៩០មុឺន សរុបចំនួន ១,៣៦០,០០០រៀល ៕

អត្ថបទទាក់ទង