រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋ នៅមណ្ឌលចត្តាឡីស័កទូកហូត

  • 320
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខព្រមទាំងនាំយកសម្ភារៈ និងនាំយកនូវថវិកាមួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កទូកហូត និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទឹកហូត ។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ហេង ពិទូ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម និងក្រុមការងារ បានឧបត្ថម្ភថវិកា និងសម្ភារៈដើម្បីជួយសម្រួលដល់មណ្ឌលចត្តាឡីស័ក ដូចខាងក្រោម ៖ អាល់កុល ៣០លីត្រ ម៉ាស៣០ប្រអប់ ទឹកសុទ្ធ២០កេស ទឹកក្រូច១០យួរ(៦០ដបចំណុះ១.៥លីត្រ) សាប៊ូ ៣០ដុំតូច ថវិកាសរុប ១,០០០,០០០រៀល ៕

អត្ថបទទាក់ទង